menu
menu
Menu
គ្មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់។
គ្មានការកត់ត្រានិងគ្រប់គ្រងចំណូលលក់ត្រឹមត្រូវ គ្មានវិក័យបត្រនិងប្រព័ន្ធគ្រប់គ្រងស្តុក។
មិនអាចគ្រប់គ្រងអតិថិជន ដើម្បីបង្កើននិងថែរក្សារប្រាក់ចំណូលលក់ឬរក្សារនិរន្តភាពអាជីវកម្ម។
គ្មានប្រព័ន្ធជម្រុញការលក់។
ដំណើរការបានសម្រាប់តែការលក់ផ្ទាល់ មានការប្រកួតប្រជែងនិងហានិភ័យខ្ពស់។
Go Digital by ePOS ត្រូវបានបង្កើតទ្បើងមិនសំដៅលើប្រាក់ចំណេញ យើងផ្តល់ជូននូវដំណោះស្រាយអាជីវកម្មបែបឌីជីថល ដើម្បីធ្វើទំនើបកម្ម អាជីវកម្មប្រពៃណីឬអាជីវកម្មលក្ខណៈគ្រួសារ អោយក្លាយជាអាជីវកម្មស្តង់ដាឌីជីថល ដោយមិនគិតថ្លៃ ដើម្បីជំរុញការលក់ បង្កើនប្រាក់ចំណូលនិងសេដ្ឋកិច្ចគ្រួសារ។
យើងគ្រប់គ្នាធ្វើអាជីវកម្ម ចង់បានភាពងាយស្រួល តែជាក់ស្ដែងអ្វីៗមិនដូចការគិត ព្រោះពេលអាជីវកម្មនៅតូច ពិបាកនឹងធ្វើឲ្យធំ ពេលអាជីវកម្មរីកធំពិបាកគ្រប់គ្រង ទីបំផុតត្រូវអាជីវកម្មចងជើង ដើរទៅណាមិនបាន ស្រ្តេសនិងសម្ពាធ គិតដល់រឿងបច្ចេកវិទ្យាកាន់តែស្រ្តេស ដោយសារ៖
ដោយសារតែមើលឃើញបញ្ហានេះហើយ ទើបយើងបានបង្កើតប្រព័ន្ធអ៊ីផូល (ePOS) នេះឡើង បើលោកអ្នកសួរខ្ញុំថាអ៊ីផូស (ePOS) ពិបាកប្រើទេ? លោកអ្នកអាចសួរខ្លួនអ្នកវិញ ថាចេះប្រើហ្វេកប៊ុកទេ? ព្រោះថា (អ៊ីផូស) ePOS ងាយស្រួលប្រើដូចហ្វេកប៊ុកអញ្ចឹង។
ដើម្បីជំរុញការលក់របស់លោកអ្នក យើងបានបង្កើតផ្សារឌីជីថលសម្រាប់ប្រជាជនកម្ពុជាដែលស្វែងរកផលិតផលគ្រប់ប្រភេទនិងធ្វើការបញ្ជាទិញងាយស្រួលរហ័សតាមរយះស្មាតហ្វូននោះគឺកម្មវិធី eMarketplace ឬហៅជាភាសាខ្មែរថា ផ្សារសកលអ៊ីផូស។ តើ eMarketPlace មានអត្ថប្រយោជន៌អ្វីខ្លះ?
កុំបារម្ភយើងផ្ដល់ជូនការប្រើប្រាស់មិនគិតថ្លៃ សម្រាប់អាជីវកម្មលក្ខណៈគ្រួសារ តែប្រសិនបើចង់ចូលរួមជួយដល់ក្រុមការងារ ePOS កុំភ្លេចធ្វើបច្ចុប្បន្នភាពសមាជិកព្រីមៀម ចាប់ពី $10 ក្នុងមួយខែ ដើម្បីប្រើប្រាស់មុខងារសម្រាប់អាជីវកម្មរីកចំរើន។
ចុះឈ្មោះឥលូវនេះចូលទៅកាន់ Play Store វាយពាក្យ “ePOS Go Digital” រួចទាញយកកម្មវិធី។
ចុះឈ្មោះ ដោយភ្ជាប់ជាមួយលេខទូរស័ព្ទឬអ៊ីម៉ែលរបស់លោកអ្នក។
ជ្រើសរើសកញ្ចប់អាជីវកម្ម ឬចុចលើពាក្យ ខ្ញុំចង់ប្រើមិនគិតថ្លៃ ប្រសិនបើលោកអ្នកចង់ប្រើមិនគិតថ្លៃ។
បង្កើតហាងឬអាជីវកម្មដើម្បីដាក់លក់ផលិតផល។
បញ្ជូលផលិតផលចូលក្នុងប្រព័ន្ធ។
ចាប់ផ្ដើមលក់។
ePOS គឺជាវេទិកាមួយដែលបានរួមចំណែកដល់សង្គម បង្កើតឡើងដើម្បីជួយអភិវឌ្ឍន៍អាជីវកម្មតូច និងមធ្យម ជាពិសេសអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ តាមរយៈការធ្វើឌីជីថលនិងបំប្លែងអាជីវកម្មខ្នាតតូច ឬអាជីវកម្មគ្រួសារទៅកាន់ពិភពឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីបង្កើនប្រាក់ចំណូលលក់ទ្វេដង និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ តាមរយៈគុណតម្លៃស្នូលទាំងប្រាំដូចខាងក្រោម៖
ហាងឌីជីថលរបស់លោកអ្នក (ឬហាង eCommerce) នឹងត្រូវបានបង្កើតដោយស្វ័យប្រវត្តិ នៅពេលអ្នកចុះឈ្មោះគណនីជាមួយ ePOS App និងបង្កើត store QR Code នៅក្នុង profile menu ដើម្បីស្វែងរកហាង eCommerce របស់អ្នក ដោយគ្រាន់តែចុចលើ៖
នៅពេលអ្នកទទួលបានការបញ្ជាទិញតាមអ៊ីនធឺណិតឬអនទ្បាញ អ្នកនឹងទទួលបានការជូនដំណឹង នៅលើកម្មវិធី ePOS ចុចលើរូបកណ្តឹង ហើយចុចលើបញ្ជីការបញ្ជាទិញ ដើម្បីពិនិត្យមើលព័ត៌មានលម្អិតនៃការបញ្ជាទិញឬបោះពុម្ភវិក័យបត្រស្វ័យប្រវត្តិ។
ePOS គឺជាវេទិកាមួយដែលបានបង្កើតទ្បើងដើម្បីរួមចំណែក អភិវឌ្ឍន៍អាជីវកម្ម ឬសហគ្រាសធុនតូច និងមធ្យម ជាពិសេសអាជីវកម្មខ្នាតតូចតាមរយៈការធ្វើឌីជីថល និងបំប្លែងអាជីវកម្មខ្នាតតូច ឬអាជីវកម្មគ្រួសារទៅកាន់ពិភពឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក ដោយឥតគិតថ្លៃ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់គាំទ្របេសកកម្មរបស់យើង លោកអ្នកអាចចូលរូមតាមរយៈការធ្វើបច្ចុប្បន្នភាព "សមាជិកភាពពិសេស" ដោយចាប់ផ្តើមពី $10 ក្នុងមួយខែ។
មិនមែនគ្រប់អាជីវកម្មទាំងអស់ត្រូវបោះពុម្ពវិក្កយបត្រសម្រាប់អតិថិជននោះទេ ប្រសិនបើអ្នកគិតថា លោកអ្នកមិនត្រូវការបង្កាន់ដៃឬវិក័យបត្រ វាមិនចាំបាច់ក្នុងការទិញនោះទេ។ លោកអ្នកអាចគ្រប់គ្រងនិងប្រើប្រាស់បង្កាន់ដៃឌីជីថលនៅក្នុងកម្មវិធី ePOS របស់យើង។
ងាយៗ ត្រឹមតែពីរបីជំហ៊ានតែប៉ុណ្ណោះដើម្បីបង្កើតគណនេយ្យនិងចុះឈ្មោះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង អាជីវកម្ម ePOS៖
លោកអ្នកអាចធ្វើការទូរទាត់តាមប្រព័ន្ធទូរទាត់ប្រាក់ស្វ័យប្រវត្តិរបស់ធនាគារ ABA Pay ឬអាចធ្វើការទូរទាត់តាម Visa Card ឬ Master Card.
មានវិធីសាស្រ្តពីរយ៉ាងដើម្បីបញ្ជូលផលិតផលចូលក្នុងប្រព័ន្ធ ePOS.
វិធីសាស្រ្តទី០២៖ ការបង្កើតផលិតផលតាមរយៈ Riich Business App, វាមានមុខងារជាច្រើនសម្រាប់ ជួយម្ចាស់អាជីវកម្ម ក្នុងការគ្រប់គ្រងអាជីវកម្មនិងអភិវឌ្ឍន៍អាជីវកម្ម ដោយក្លាយជាអាជីវកម្ម កំរឹតស្តង់ដារ ដែលអាចគ្រប់គ្រងអាជីវកម្មតាមរយៈកម្មវិធីស្មាតហ្វូន។
ដើម្បីភ្ជាប់ម៉ាស៊ីនព្រីនវិក័ប័ត្រប្លូធូស សូមអនុវត្តតាមវិធីសាស្រ្តខាងក្រោម៖
បន្ទាប់ពីបាន Pair ម៉ាស៊ីនព្រីននិងទូរស័ព្ទដៃរួច
ដើម្បីកែប្រែឬផ្លាស់ប្តូរព័ត៌មាននៅលើវិក័យប័ត្រឬគ្រប់គ្រងមុខងារដ៍ទៃទៀត លោកអ្នកតម្រូវអោយចូលទៅកាន់ Riich Business App:
ដើម្បីគ្រប់គ្រងសាខាងឬគ្រប់គ្រងមុខងារដ៍ទៃទៀត លោកអ្នកតម្រូវអោយចូលទៅកាន់ Riich Business App:
ដើម្បីគ្រប់គ្រងបុគ្គលិកឬគ្រប់គ្រងមុខងារដ៍ទៃទៀត លោកអ្នកតម្រូវអោយចូលទៅកាន់ Riich Business App:
ដើម្បីត្រួតពិនិត្យរបាយការណ៍លក់លំអិត លោកអ្នកតម្រូវអោយចូលទៅកាន់ Riich Business App:
ដើម្បីសន្សំសំចៃនិងការពារបរិដ្ឋាន យើងមិនណែនាំអ្នកអោយប្រើប្រាស់ម៉ាស៊ីនព្រីនវិក័យប័ត្រទេ ព្រោះបច្ចេកវិទ្យាយើងអាចអោយលោកអ្នកផ្ញើរវិក័យប័ត្រឌីជីថលទៅកាន់អតិថិជនរបស់លោកអ្នកបាន។ ក៍ប៉ុន្តែប្រសិនលោកអ្នកចង់ប្រើប្រាស់ម៉ាស៊ីនបោះពុម្ភវិក័យប័ត្រស្វ័យប្រវត្តិលោកអ្នកអាច ចុចទីនេះដើម្បីធ្វើការបញ្ជាទិញ។